ប្រព័ន្ធបង្ហោះគេហទំព័ររួមរដ្ឋាភិបាល

ក. អំពីសេវា

ការបង្ហោះគេហទំព័រ ជាសេវាឥតគិតថ្លៃដែលជួយឲ្យគេហទំព័ររបស់ក្រសួង ស្ថាប័ន ឬអជ្ញាធរថ្នាក់ក្រោមជាតិអាចស្វែងរកបានតាមប្រព័ន្ធអ៊ីនធឺណែត។ ក្រសួង ស្ថាប័ន ឬអជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវតែបានចុះឈ្មោះDomain ជាមួយនឹងបញ្ញត្តិករទូរគមនាគមន៍កម្ពុជា និងមានរៀបចំបង្កើតនូវគេហទំព័ររបស់ខ្លួនរួចជាស្រេច។ ប.គ.ព ក៏មាន  ផ្តល់ផងដែរនូវសេវា «បង្កើតគេហទំព័រ» ក្នុងករណីដែលក្រសួង ស្ថាប័ន ឬអជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវការជំនួយក្នុងការ​បង្កើតគេហទំព័រ។ ក្រសួង ស្ថាប័ន ឬអជ្ញាធរថ្នាក់ក្រោមជាតិនីមួយៗ ត្រូវមានអ្នកគ្រប់គ្រងគេហទំព័រ ដែលជាអ្នកបង្ហោះព័ត៌មានថ្មីៗទៅលើគេហទំព័រតាមរយៈផ្ទាំងកម្មវិធី(Interface)ដែលបានផ្តល់ឲ្យ។

ខ. អ្នកដែលមានសិទ្ធិទទួលសេវា

  • គ្រប់ក្រសួង ស្ថាប័ន និងអជ្ញាធរថ្នាក់ក្រោមជាតិ នៃរាជរដ្ឋាភិបាលកម្ពុជាមានសិទ្ធិទទួលសេវានេះ។

គ. គោលការណ៍

  • ប.គ.ព មិនទទួលខុសត្រូវចំពោះព័ត៌មានដែលត្រូវបានផ្សព្វផ្សាយលើគេហទំព័ររបស់អ្នកប្រើប្រាស់ឡើយ។
  • ប.គ.ព អាចបញ្ឈប់ ឬផ្អាកគេហទំព័រក្នុងការផ្សព្វផ្សាយព័ត៌មាន ករណីដែលគេហទំព័រមានផ្ទុកនូវ Internet viruses, Worms, Trojan horses, Pinging, Flooding, Mail bombing, ឬ Denial of service attacks, ឬសកម្មភាពទាំង​ឡាយណាដែលបង្អាក់ការប្រើប្រាស់ ឬធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃការប្រើប្រាស់បណ្តាញនេះ ឬ​បណ្តាញ, ប្រព័ន្ធ, សេវា, ឬឧបករណ៍ដទៃទៀតដែលជាប់ពាក់ព័ន្ធ

អំពី​សេវា​អគ្គនាយកដ្ឋាន​​បច្ចេកវិទ្យា​គមនាគមន៍​ និងព័ត៌មាន​


ទំព័រហ្វេសបុក

ព័ត៌មានចុងក្រោយ

អង្គភាព​ក្រោម​ឳវាទ​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍