ដំណើរការម៉ាស៊ីនមេ

ក. អំពីសេវា

សេវានេះ ផ្តល់កន្លែងសុវត្ថិភាពក្នុងការរក្សាទុកម៉ាស៊ីនមេ សម្រាប់អ្នកប្រើប្រាស់ដែលត្រូវការកន្លែងផ្ទុក​ម៉ាស៊ីនមេ ឲ្យមានសុវត្ថិភាព, សន្តិសុខ និងអាចទុកចិត្តបាន។

ខ. អ្នកដែលមានសិទ្ធិទទួលសេវា

  • គ្រប់ក្រសួង ស្ថាប័ន ឬអជ្ញាធរថ្នាក់ក្រោមជាតិ នៃរាជរដ្ឋាភិបាលកម្ពុជាមានសិទ្ធិទទួលសេវានេះ។

គ. គោលការណ៍

  • ប.គ.ព មិនទទួលខុសត្រូវចំពោះព័ត៌មានដែលត្រូវបានផ្សព្វផ្សាយលើម៉ាស៊ីនមេរបស់អ្នកប្រើប្រាស់ឡើយ។
  • ប.គ.ព អាចបញ្ឈប់ ឬផ្អាកដំណើរការរបស់ម៉ាស៊ីនមេ ករណីដែលម៉ាស៊ីនមេមានផ្ទុកនូវ Internet viruses, Worms, Trojan horses, Pinging, Flooding, Mail bombing, ឬ Denial of service attacks, ឬសកម្មភាពទាំង​ឡាយណាដែលបង្អាក់ការប្រើប្រាស់ ឬធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពក្នុងប្រសិទ្ធភាពនៃការប្រើប្រាស់បណ្តាញនេះ ឬ​បណ្តាញ, ប្រព័ន្ធ, សេវា, ឬឧបករណ៍ដទៃទៀតដែលជាប់ពាក់ព័ន្ធ។
  • ប.គ.ព នឹងមិនធ្វើការត្រួតពិនិត្យដោយចេតនា ទៅលើព័ត៌មានផ្ទុកក្នុងម៉ាស៊ីនមេ ឬការផ្ញើរ ឬទទួលសារអឡិកត្រូនិចឯកជនរបស់ម៉ាស៊ីនមេទេ លើកលែងករណីតម្រូវ/ទាមទារពីច្បាប់, អជ្ញាធរមានសមត្ថកិច្ច, ឬករណីប៉ះពាល់ដល់សុវត្ថភាពសាធារណៈ។

អំពី​សេវា​អគ្គនាយកដ្ឋាន​​បច្ចេកវិទ្យា​គមនាគមន៍​ និងព័ត៌មាន​


ទំព័រហ្វេសបុក

ព័ត៌មានចុងក្រោយ

អង្គភាព​ក្រោម​ឳវាទ​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍