ប្រព័ន្ធអ៊ីម៉ែលរួមរដ្ឋាភិបាល

ក. អំពីសេវា

ប្រព័ន្ធអ៊ីម៉ែលរួមរដ្ឋាភិបាល ជាប្រព័ន្ធអ៊ីម៉ែលដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងឲ្យមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិអាចផ្ញើរសារ ផ្លាស់ប្តូរឯកសារ ទៅវិញទៅមកបានយ៉ាងឆាប់រហ័ស និងមានសុវត្ថភាពខ្ពស់។ ក្នុងការដាក់ដំណើរការប្រព័ន្ធអ៊ីម៉ែលរួមនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានជាសេនាធិការនឹងផ្តល់ការបណ្តុះបណ្តាល និងសិទ្ធគ្រប់គ្រង​ជូនប្រធានគ្រប់គ្រងព័ត៌មានវិទ្យាតាមបណ្តាក្រសួង/ស្ថាបន ដើម្បីអាចបង្កើត និងគ្រប់គ្រងគណនីអ្នកប្រើប្រាស់(មន្រ្តីរាជការ)ក្រោមស្ថាបនរបស់ខ្លួនបាន។ ក្នុងករណីមិនអាចដោះស្រាយបាន អគ្គនាយកដ្ឋានប.គ.ព នឹងបញ្ជូនអ្នកជំនាញជាជំនួយ។

ខ. អ្នកដែលមានសិទ្ធិទទួលសេវា

  • ក្រសួង ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិ មានសិទ្ធិដំណើរការសេវានេះសម្រាប់មន្រ្តីរបស់ខ្លួន និងគ្រប់មន្ត្រីរាជការរាជ រដ្ឋាភិបាលកម្ពុជា មានសិទ្ធិទទួលសេវានេះ។

គ. គោលការណ៍

  • អ្នកប្រើប្រាស់ ត្រូវប្រើគណនីរបស់ខ្លួនសម្រាប់ធ្វើការផ្ញើរនិងទទួលសារអេឡិកត្រូនិច សម្រាប់តែគោលដៅបំពេញការងារផ្លូវការប៉ុណ្ណោះ។
  • អ្នកប្រើប្រាស់ មិនត្រូវប្រើគណនីឯកជនរបស់ខ្លួនសម្រាប់ធ្វើការផ្ញើរនិងទទួលសារអេឡិកត្រូនិច សម្រាប់​គោលដៅបំពេញការងារផ្លូវការនោះទេ។
  • អ្នកប្រើប្រាស់ត្រូវយល់ដឹង និងត្រូវគោរពតាមក្រមសីលធម៌នៃការប្រើប្រាស់សារអេឡិកត្រូនិច
  • គ្រប់មន្រ្តីរាជការបម្រើការងារក្នុងក្រសួង ស្ថាប័ន និងអជ្ញាធរថ្នាក់ក្រោមជាតិនីមួយៗ ត្រូវមានDomainសារអេឡិកត្រូនិចតែមួយ។
  • អ្នកគ្រប់​គ្រងសារអេឡិកត្រូនិច ត្រូវបង្កើតគណនីអ្នកប្រើប្រាស់ថ្មី និងផ្តល់ជាជំនួយក្នុងការប្រើប្រាស់សារអេឡិកត្រូនិច។
  • ប.គ.ព នឹងមិនធ្វើការត្រួតពិនិត្យដោយចេតនា ទៅលើការផ្ញើរ ឬទទួលសារអឡិកត្រូនិចឯកជនរបស់អ្នកប្រើប្រាស់ទេ លើកលែងករណីតម្រូវការទាមទារដោយច្បាប់, អាជ្ញាធរមានសមត្ថកិច្ច, ឬករណីប៉ះពាល់ដល់សុវត្ថិភាពសាធារណៈ។

អំពី​សេវា​អគ្គនាយកដ្ឋាន​​បច្ចេកវិទ្យា​គមនាគមន៍​ និងព័ត៌មាន​


ទំព័រហ្វេសបុក

ព័ត៌មានចុងក្រោយ

អង្គភាព​ក្រោម​ឳវាទ​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍