កម្មវិធីបញ្ជ្រាបការយល់ដឹងអំពីសន្តិសុខព័ត៌មាន ក្រោមប្រធានបទ “Top 10 Proactive to Defense Web Application”

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នាបន្ទប់ប្រជុំរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន មានរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងអំពីសន្តិសុខ ព័ត៌មាន ក្រោមប្រធានបទ “Web Application Security – Top 10 Proactive to Defense Web Application ” ដែលមានការចូលរួមពីសំណាក់មន្ត្រីរាជការក្រោមឧិវាទអគ្គនាយកដ្ឋានបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (ប.គ.ព.) ចំនួនមៃ្ភ ⁣(20)រូប និងដោយមានវាគ្មិនមកពីប្រទេសសឹង្ហបុរី គឺលោក Wong Onn Chee នាយកនៃក្រុមហ៊ុន Infotect Security Pte. Ltd.។

គោលបំណងនៃកម្មវិធីនេះ គឺដើម្បីផ្តល់នូវចំណេះដឹងអ្នកអភិវឌ្ឍន៍វេបសាយនូវលក្ខណៈចាំបាច់មួយចំនួនក្នុងការបង្កើតវេបសាយប្រកបដោយគុណភាព និងសុវត្ថិភាព ។ កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីម៉ោង ៨:៣០នាទីព្រឹក និងចប់នាវេលាម៉ោង ១១:០០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ប្រកបដោយលទ្ធផលជាផ្លែផ្ការ និងទទួលបានការយកចិត្តទុកដាក់ចូលរួមជជែកពិភាក្សាយ៉ាងផុសផុលពីសំណាក់អ្នកចូលរួមទាំងអស់ ៕

001

photo_2016-08-30_12-10-00

អំពី​សេវា​អគ្គនាយកដ្ឋាន​​បច្ចេកវិទ្យា​គមនាគមន៍​ និងព័ត៌មាន​


ទំព័រហ្វេសបុក

ព័ត៌មានចុងក្រោយ

អង្គភាព​ក្រោម​ឳវាទ​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍