គណៈប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចូលរួមទស្សនៈកិច្ចសិក្សាស្វែងយល់អំពីច្បាប់និងការអនុវត្តច្បាប់បទល្មើសបច្ចេកវិទ្យាព័ត៌មាន (CyberCrime) នៅសហរដ្ឋអាមេរិក

តបតាមការអញ្ជើញរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក គណៈប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលដឹកនាំដោយ ឯកឧត្តម ខូវ មករា អនុរដ្ឋលេខាធិការ និងសហការីរួមមាន ឯកឧត្តម ជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋាន ICT និងលោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានទៅចូលរួមទស្សនៈកិច្ចសិក្សាស្វែងយល់អំពីច្បាប់ និងការអនុវត្តច្បាប់បទល្មើសបច្ចេកវិទ្យា (CyberCrime) នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ។

នៅក្នុងដំណើរទស្សនៈកិច្ចនេះ គណៈប្រតិភូបានជួបស្តាប់ និងជជែកពិភាក្សាជាមួយស្ថាប័នរដ្ឋាភិបាល អង្គការមិនរកប្រាក់ចំណេញ និងវិស័យឯកជន ដូចខាងក្រោម ដែលប្រធានបទគឺពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា។

 • ផ្នែកបទល្មើសតាមប្រព័ន្ធកុំព្យូទ័រនិងកម្មសិទ្ធិបញ្ញាក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក
 • មេធាវីជំនុំជម្រះផ្នែកការពារការកេងប្រវ័ញ្ចកុមារនិងអំពើអាស (CEOS) ក្រសួងយុត្តិធម៌
 • អង្គភាពច្បាប់បច្ចេកវិទ្យាការិយាល័យប្រឹក្សាទូទៅ (OGC) នៃការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI)
 • អង្គភាពបទល្មើសបច្ចេកវិទ្យាធំៗ+ការិយាល័យស៊ើបអង្កេតសហព័ន្ធការិយាល័យប្រឹក្សាទូទៅ
 • មជ្ឈមណ្ឌលបទល្មើសបច្ចេកវិទ្យា (C3) ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ (HSI) នៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (DHS)
 • ចៅក្រមតុលាការមណ្ឌលសហរដ្ឋអាមេរិកមណ្ឌលម៉ារីលែន
 • ប្រធាននាយកដ្ឋានកុមារត្រូវបានកេងប្រវ័ញ្ច
 • មជ្ឈមណ្ឌលជាតិសម្រាប់កុមារបាត់ខ្លួននិងត្រូវបានកេងប្រវ័ញ្ច (NCMEC)
 • ការិយាល័យអ្នកសម្របសម្រួលសម្រាប់បញ្ហាបច្ចេកវិទ្យា (S/CCI) ក្រសួងការបរទេសសហរដ្ឋអាមេរិក
 • ការិយាល័យកិច្ចការសេដ្ឋកិច្ចនិងធុរកិច្ច (EB)
 • ការិយាល័យប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងពលកម្ម (DRL) ក្រសួងការបរទេសសហរដ្ឋអាមេរិក
 • ក្រុមហ៊ុនហ្វេសប៊ុក – ក្រុមអនុវត្តច្បាប់សន្តិសុខបច្ចេកវិទ្យា

Screenshot 2016-08-25 15.47.51

Screenshot 2016-08-25 15.49.15

Screenshot 2016-08-25 15.50.01

Screenshot 2016-08-25 15.57.21

Screenshot 2016-08-25 16.06.27

គួរបញ្ជាក់ដែរថា ទស្សនៈកិច្ចខាងលើ គឺជាទស្សនៈកិច្ចដែលចូលរួមដោយអន្តរក្រសួង (ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី) ហើយដែលដឹកនាំរួមដោយប្រធានគណៈប្រតិភូ គឺ ឯកឧត្តម ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕

អំពី​សេវា​អគ្គនាយកដ្ឋាន​​បច្ចេកវិទ្យា​គមនាគមន៍​ និងព័ត៌មាន​


ទំព័រហ្វេសបុក

ព័ត៌មានចុងក្រោយ

អង្គភាព​ក្រោម​ឳវាទ​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍