កិច្ចប្រជុំក្រុមការងាររួមអាស៊ាន-ជប៉ុនសន្តិសុខព័ត៌មានលើកទី២

តបតាមការអញ្ជើញរបស់លោកស្រី Surangkana Wayuparb ជាអគ្គនាយក និងជានាយកប្រតិបត្តិនៃអង្គភាព Electronic Transactions Development Agency (ETDA) និងលោកស្រី Chie Fukushima  ជា Counsellor  នៃ NISC ជប៉ុន លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខ ប.គ.ព និងសហការីពីរ (០២) រូប គឺ លោក តាន់ សុភ័ក្រ ប្រធានការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ និងលោក អ៊ួង សុភា ប្រធានការិយាល័យហេដ្ឋារចនាសម្ព័ន្ធគន្លឹះសាធារណៈ ត្រូវបានចាត់តាំងឲ្យទៅចូលរួមក្នុងកិច្ចប្រជុំការងាររួមលើក ទី២ អាស៊ាន-ជប៉ុនទាក់ទងទៅនឹងសន្តិសុខព័ត៌មានដែលបាន ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នាទីក្រុងបាងកក ប្រទេសថៃ។ កិច្ចប្រជុំ នេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលសម្រាប់ភាពរួចរាល់ឧប្បទេវហេតុ និងយុទ្ធសាស្ត្រសន្តិសុខព័ត៌ មាន (NISC) នៃរដ្ឋាភិបាលជប៉ុន ស្ថាប័នអភិវឌ្ឍន៍ប្រតិបត្តិការអេឡិកត្រូនិច (ETDA) នៃរដ្ឋាភិបាលថៃ និងលេខាធិការដ្ឋានអាស៊ាន។

កិច្ចប្រជុំបានផ្តោតសំខាន់ៗទៅលើចំនុចមួយចំនួនដូចខាងក្រោម

  • ការងារបញ្ច្រាបការយល់ដឹងអំពីសន្តិសុខព័ត៌មានរបស់អាស៊ាននិងជប៉ុន
  • ការងារធ្វើលំហាត់ទំនាក់ទំនង (Cyber Excercise) និង Table-Top-Exercise
  • កិច្ចសហប្រតិបត្តិការលើការងារ CIIP (Critical Information Infrastructure Protection)
  • ការអភិវឌ្ឍធនធានមនុស្សផ្នែកសន្តិសុខព័ត៌មានទាំង រយៈពេលខ្លី (បច្ចេកទេស និងគោលនយោបាយ) និងរយៈពេលវែង (កម្រិតសាកល វិទ្យាល័យ)
  • ឯកភាពគ្នាដើម្បីបញ្ចូលការងារ Cloud Security, IoT Security សម្រាប់ក្របខណ្ឌ ពិភាក្សានាពេលខាងមុខបន្តទៀត៕

AJ-Infosec-JWG2-01

AJ-Infosec-JWG2-02

AJ-Infosec-JWG2-03

AJ-Infosec-JWG2-04

អំពី​សេវា​អគ្គនាយកដ្ឋាន​​បច្ចេកវិទ្យា​គមនាគមន៍​ និងព័ត៌មាន​


ទំព័រហ្វេសបុក

ព័ត៌មានចុងក្រោយ

អង្គភាព​ក្រោម​ឳវាទ​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍