សិក្ខាសាលាផ្សព្វផ្សាយអំពីការចាប់ផ្តើមអនុវត្តន៍គម្រោង “ការសិក្សាបង្កើតហេដ្ឋារចនាសម្ព័ន្ធគន្លឹះសាធារណៈនៅព្រះរាជាណាចក្រកម្ពុជា”

នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ១៤:០០នាទី នៅសណ្ឋាគារភ្នំពេញមានបើកសិក្ខាសាលាមួយរៀបចំឡើងដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការដោយក្រុមការងារកូរ៉េ NIPA  ក្រោមអធិបតីភាព ឯកឧត្តម ខូវ មករា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានចូលរួមពីតំណាងក្រសួង/ស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជនប្រមាណជា ៧០រូប។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីធ្វើការផ្សព្វផ្សាយអំពីការចាប់ផ្តើមអនុវត្តគម្រោង “ការសិក្សាបង្កើតហេដ្ឋារចនាសម្ព័ន្ធគន្លឹះសាធារណៈនៅព្រះរាជាណាចក្រកម្ពុជា” និងប្រមូលធាតុចូលនានាពីអ្នកចូលរួម។ ប្រធានបទចំនួន ០៥ ត្រូវបានលើកយកមកបង្ហាញក្នុងអង្គសិក្ខាសាលា៖

1. Introduction of the Feasibility Study
2.Introduction of PKI infrastructure of Korea, including legal framework, government policy, operation structure and implication for Cambodia
3. Introduction of digital certificate service of KFTC, including regulation, service type, technology and implication for Cambodia
4. Understanding the Public Key Infrastructure (PKI)
5. Cybersecurity development in Cambodia

អង្គសិក្ខាសាលាបាបញ្ចប់ទៅនាវេលាម៉ោង ១៧:២០នាទី នាថ្ងៃខែឆ្នាំដដែល៕

Screenshot 2016-07-20 10.27.48

Screenshot 2016-07-20 10.29.13

Screenshot 2016-07-20 10.30.59

Screenshot 2016-07-20 10.29.58

 

អំពី​សេវា​អគ្គនាយកដ្ឋាន​​បច្ចេកវិទ្យា​គមនាគមន៍​ និងព័ត៌មាន​


ទំព័រហ្វេសបុក

ព័ត៌មានចុងក្រោយ

អង្គភាព​ក្រោម​ឳវាទ​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍