កិច្ចប្រជុំពិភាក្សាការងារក្នុងវិស័យមូលបត្រ

កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង១៤:៣០នាទីរសៀល នៅបន្ទប់ប្រជុំរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន បានបើកកិច្ចប្រជុំពិភាក្សារវាងអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ប.គ.ព) ដឹកនាំដោយ ឯកឧត្តម ជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋាន ប.គ.ព និង គណៈកម្មាធិការមូលបត្រកម្ពុជា (ក.ម.រ) ដឹកនាំដោយ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា ដោយមានមន្រ្តី តំណាងពីអគ្គនាយកដ្ឋាន ប.គ.ព និង ក.ម.រ សរុប ១៥នាក់ ដើម្បីពិភាក្សាចាត់វិធានការ ទប់ស្កាត់និងពិនិត្យពីលទ្ធភាពក្នុងការត្រួតពិនិត្យប្រតិបត្តិការគ្មានការអនុញ្ញាតក្នុងវិស័យមូលបត្រ ។

ជាបឋម ឯកឧត្តម ជុន វ៉ាត បានសម្តែងកិច្ចស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តមអគ្គនាយក អគ្គនាយករង និង សមាជិកទាំងអស់ដែលបានចូលរួមកិច្ចពិភាក្សានេះ។ បន្ទាប់មក ឯកឧត្តមអគ្គនាយក បានធ្វើការពិភាក្សាគ្នាដើម្បីចាត់វិធានការទប់ស្កាត់ និង ពិនិត្យពីលទ្ធភាពក្នុងការត្រួតពិនិត្យប្រតិបត្តិការគ្មានការអនុញ្ញាតក្នុងវិស័យមូលបត្រដោយប្រើប្រាស់លើប្រព័ន្ធអ៊ីនធើណិត ។ កិច្ចប្រជុំបានបញ្ចប់នៅម៉ោង ១៥ និង០០នាទី រសៀលប្រកបដោយភាពស្និតស្នាល និងភាពទទួលខុសត្រូវខ្ពស់ ៕

Screenshot 2016-07-20 10.02.32

Screenshot 2016-07-20 10.02.57

Screenshot 2016-07-20 10.03.29

អំពី​សេវា​អគ្គនាយកដ្ឋាន​​បច្ចេកវិទ្យា​គមនាគមន៍​ និងព័ត៌មាន​


ទំព័រហ្វេសបុក

ព័ត៌មានចុងក្រោយ

អង្គភាព​ក្រោម​ឳវាទ​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍