កិច្ចប្រជុំបូកសរុបលទ្ធផលដំណាក់កាលទី១ នៃការអនុវត្តគម្រោង បង្កើតហេដ្ឋារចនាសម្ព័ន្ធគន្លឹះសាធារណៈ (PKI) នៅព្រះរាជាណាចក្រកម្ពុជា

នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ១៦:៣០នាទីល្ងាច នាបន្ទប់របស់អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ប.គ.ព.) មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារដំណាក់កាលទី១ នៃការអនុវត្តគម្រោងបង្កើតហេដ្ឋារចនាសម្ព័ន្ធគន្លឹះសាធារណៈ (PKI) នៅព្រះរាជាណាចក្រកម្ពុជា របស់ក្រុមការងារកូរ៉េ NIPA ក្រោមអធិបតីភាព ឯកឧត្តម ជុន វ៉ាត អគ្គនាយក នៃអគ្គនាយកដ្ឋាន ប.គ.ព។

ភាគីកូរ៉េបានធ្វើសេចក្តីរាយការណ៍សង្ខេបអំពិសកម្មភាពរបស់ខ្លួន ក្នុងអំឡុងពេលស្នាក់នៅបំពេញបេសសកម្មនៅកម្ពុជា ដោយរួមមាន ១. កិច្ចប្រជុំដំបូង ២. សិក្ខាសាលាផ្សព្វផ្សាយ និង ៣. ការចុះធ្វើទស្សនៈកិច្ចនៅតាមបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ។ ភាគីកូរ៉េបានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគី កម្ពុជាដែលបានផ្តល់កិច្ចសហការណ៍យ៉ាងល្អ និងជួយសម្រួលសព្វបែបយ៉ាងដែលធ្វើឲ្យបេសសកម្មរបស់ខ្លួនទទួលបានជោគជ័យ និងផ្លែផ្កា។

កិច្ចប្រជុំបានបញ្ជប់ទៅនាវេលាម៉ោង ១៦:៥០នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល៕

Screenshot 2016-07-20 09.29.30

Screenshot 2016-07-20 09.29.57

Screenshot 2016-07-20 09.30.26

អំពី​សេវា​អគ្គនាយកដ្ឋាន​​បច្ចេកវិទ្យា​គមនាគមន៍​ និងព័ត៌មាន​


ទំព័រហ្វេសបុក

ព័ត៌មានចុងក្រោយ

អង្គភាព​ក្រោម​ឳវាទ​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍