កិច្ចប្រជុំស្តីអំពីការចាប់ផ្តើមអនុវត្តន៍គម្រោងបង្កើតហេដ្ឋារចនាសម្ព័ន្ធគន្លឹៈសាធារណៈនៅព្រះរាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ៩:០០នាទីព្រឹក នាសាលប្រជុំរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន មានបើកកិច្ចប្រជុំពិភាក្សា ទៅលើផែនការនៃការចាប់ផ្តើមអនុវត្តគម្រោង “ការបង្កើតហេដ្ឋារចនាសម្ព័ន្ធគន្លឹៈសាធារណៈនៅព្រះរាជាណាចក្រកម្ពុជា” ក្រោមការដឹកនាំរបស់ លោក នាង ម៉ៅ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងមានការចូលរួមពីសំណាក់ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ។ ចំណែកឯកូរ៉េ ដឹកនាំដោយលោក Park, Chong Tae ប្រធានគ្រប់គ្រងគម្រោង និងសហការីចំនួន ០៦រូបទៀត។

កិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើរបៀបវារៈដូចខាងក្រោម៖

១.⁣ ពិភាក្សានិងសម្រេចទៅលើសេចក្តីព្រាងតារាងពេលវេលានៃការធ្វើការសិក្សា (Feasibility Study)
២. ស្វែងយល់អំពីដំណើរការនៅការអនុវត្តគម្រោង
៣. ស្វែងយល់អំពីស្ថានភាពនៃប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកូរ៉េ
៤. ពិភាក្សាទៅលើសេចក្តីព្រាងមាតិការនៃរបាយការណ៍ចុងក្រោយ

កិច្ចប្រជុំបានបញ្ចប់ទៅនាវេលាម៉ោង ១០:១០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ប្រកបដោយលទ្ធផល និងស្មារតីទទួលខុសត្រូវខ្ពស់៕

ICTSecurity-PKIMeeting-1

ICTSecurity-PKIMeeting-2

 

 

អំពី​សេវា​អគ្គនាយកដ្ឋាន​​បច្ចេកវិទ្យា​គមនាគមន៍​ និងព័ត៌មាន​


ទំព័រហ្វេសបុក

ព័ត៌មានចុងក្រោយ

អង្គភាព​ក្រោម​ឳវាទ​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍