កិច្ចប្រជុំតាមដានការងារខែកក្កដា ឆ្នាំ២០១៦ របស់នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន

នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ១៤:៣០នាទី  នាបន្ទប់របស់នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន មានបើកកិច្ចប្រជុំមួយដើម្បីតាមដានការងារនិងពិនិត្យទៅលើសេចក្តីព្រាងរបាយការណ៍សកម្មភាពក្នុងខែកក្កដា ឆ្នាំ២០១៦ របស់នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រោមការដឹកនាំរបស់លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខ ប.គ.ព និងដោយមានការចូលរួមពីសំណាក់អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីរាជការក្រោមឳវាទនាយកដ្ឋាន។

ជាកិច្ចចាប់ផ្តើម លោក អ៊ូ ផាន់ណារិទ្ធ បានថ្លែងអំណរគុណទៅដល់អស់លោកដែលមានវត្តមានក្នុងកិច្ចប្រជុំ ហើយបានពិនិត្យនិងសម្រេចទៅលើរបៀបវារៈចំនួន ០៤ចំនុចធំៗ៖

១. ពិនិត្យ និងពិភាក្សាទៅលើសេចក្តីព្រាងរបាយការណ៍សកម្មភាពការងារក្នុងខែកក្កដា ឆ្នាំ២០១៦
២. ពិនិត្យ និងតាមដានការងារសិក្ខាសាលាស្តីអំពី “ការសិក្សាសម្រាប់បង្កើតហេដ្ឋារចនាសម្ព័ន្ធគន្លឹៈសាធារណៈនៅកម្ពុជា”
៣. ពិនិត្យនិងសម្រេចទៅលើការងាររៀបចំវគ្គបណ្តុះបណ្តាល IPv6
៤. ផ្សព្វផ្សាយការងារវត្តមាន និងច្បាប់ឈប់សម្រាកប្រចាំឆ្នាំរបស់មន្ត្រីរាជការ
៥. ផ្សព្វផ្សាយខ្លឹមសារនៃអនុក្រឹត្យលេខ ១១៤អនក្រ.បក និងអនុក្រឹត្យលេខ ៥៦ អនក្រ.បក
៦. ជជែកពិភាក្សាលើការងាររៀបចំពិព័ណ៌នាមុខតំណែង
៧. ការងារផ្សេងៗ

កិច្ចប្រជុំបានបញ្ចប់នៅនាវេលាម៉ោង ០៤:១៥នាទី នាថ្ងៃខែឆ្នាំដដែល ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវ ៕

Screenshot 2016-07-13 22.38.55

Screenshot 2016-07-13 22.40.23

 

 

អំពី​សេវា​អគ្គនាយកដ្ឋាន​​បច្ចេកវិទ្យា​គមនាគមន៍​ និងព័ត៌មាន​


ទំព័រហ្វេសបុក

ព័ត៌មានចុងក្រោយ

អង្គភាព​ក្រោម​ឳវាទ​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍