កិច្ចប្រជុំត្រួតពិនិត្យលើសេចក្តីព្រាងរបាយការណ៍សកម្មភាពឆមាសទី១ ឆ្នាំ២០១៦ របស់នាយកដ្ឋានសន្តិសុខ ប.គ.ព

នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ៩:០០ ព្រឹក នាបន្ទប់ប្រជុំរបស់នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន មានបើកកិច្ចប្រជុំមួយដើម្បីពិនិត្យទៅលើសេចក្តីព្រាងរបាយការណ៍សកម្មភាពឆមាសទី១ ឆ្នាំ២០១៦ របស់នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រោមការដឹកនាំរបស់លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខ ប.គ.ព និងដោយមានការចូលរួមពីសំណាក់អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីរាជការក្រោមឳវាទនាយកដ្ឋាន។

ជាកិច្ចចាប់ផ្តើម លោក អ៊ូ ផាន់ណារិទ្ធ បានថ្លែងអំណរគុណទៅដល់អស់លោកដែលមានវត្តមានក្នុងកិច្ចប្រជុំ ហើយបានពិនិត្យនិងសម្រេចទៅលើរបៀបវារៈចំនួន ០៤ចំនុចធំៗ៖

១. ពិនិត្យ និងពិភាក្សាទៅលើសេចក្តីព្រាងរបាយការណ៍សកម្មភាពការងារឆមាសទី១ ឆ្នាំ២០១៦
២. ពិនិត្យទៅលើការងាររបស់ការិយាល័យនិមួយៗ និងស្នើដល់ការិយាល័យនីមួយៗឲ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំរបាយការណ៍ប្រចាំខែឲ្យបានទៀងទាត់
៣. ពិនិត្យនិងសម្រេចទៅលើការងាររៀបចំវគ្គបណ្តុះបណ្តាល IPv6
៤. ផែនការបញ្ច្រាបការយល់ដឹងដល់និស្សិតនៅតាមសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ

កិច្ចប្រជុំបានបញ្ចប់នៅនាវេលាម៉ោង ១០:០០នាទី នាថ្ងៃខែឆ្នាំដដែល ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវ ៕

ICTSecurity-Mid-Term-2016-1

 

អំពី​សេវា​អគ្គនាយកដ្ឋាន​​បច្ចេកវិទ្យា​គមនាគមន៍​ និងព័ត៌មាន​


ទំព័រហ្វេសបុក

ព័ត៌មានចុងក្រោយ

អង្គភាព​ក្រោម​ឳវាទ​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍