យុទ្ធនាការបញ្ច្រាបការយល់ដឹងអំពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

នាព្រឹកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ៩:៣០នាទីព្រឹក នាសាលប្រជុំនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងមានបើកធ្វើកម្មវិធី ផ្សព្វផ្សាយបញ្ច្រាបការយល់ដឹងអំពីសន្តិសុខព័ត៌មានដល់និស្សិតផ្នែកព័ត៌មានវិទ្យាប្រមាណជា ៧៩ នាក់។

ជាកិច្ចចាប់ផ្តើមកម្មវិធី លោក ឆាយ ផាង ដែលតំណាងឲ្យសាកលវិទ្យាល័យជាតិគ្រប់គ្រងបានមានប្រសាសន៍ ថ្លែងអំណរគុណទៅដល់វាគ្មិនមកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលើកពីសវតានៃការរៀបចំកម្មវិធីនេះឡើង។ ជាកិច្ចបន្ត លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខ ប.គ.ព. បានលើកយកបញ្ហាសន្តិសុខដែលកំពុងកើតមានឡើងក្នុងពេលបច្ចុប្បន្ននៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ លោកបានផ្តោតទៅលើចំនុចចំបងធំៗ មានដូចជា ១. បញ្ហាដែលកំពុង កើតមានឡើងជាសាកល ២. បញ្ហាដែលកើតមានឡើងចំពោះព្រះរាជាណាចក្រកម្ពុជា ៣. ស្ថានភាពការសិក្សាផ្នែកព័ត៌មាន វិទ្យានៅតាមបណ្តាសាកលវិទ្យាល័យ ៤. ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាលដែលមានតួនាទីផ្នែកសន្តិសុខ ប.គ.ព. ៥. ការងាររបស់នាយកដ្ឋានសន្តិសុខ ប.គ.ព. ក្នុងតួនាទីបញ្ច្រាបការយល់ដឹងដល់សាធារណៈជន។

កម្មវិធីបញ្ច្រាបការយល់ដឹងខាងលើ ត្រូវបានបញ្ចប់ទៅនាវេលាម៉ោង ១១:៤៥នាទីនាថ្ងៃខែឆ្នាំដដែល ប្រកបដោយប្រសិទ្ធិភាពនិងមានការចូលរួមយ៉ាងផុសផុល៕

2016-Aware-NUM-01

2016-Aware-NUM-02

2016-Aware-NUM-03

អំពី​សេវា​អគ្គនាយកដ្ឋាន​​បច្ចេកវិទ្យា​គមនាគមន៍​ និងព័ត៌មាន​


ទំព័រហ្វេសបុក

ព័ត៌មានចុងក្រោយ

អង្គភាព​ក្រោម​ឳវាទ​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍