កិច្ចប្រជុំរវាងនាយកដ្ឋានសន្តិសុខ ប.គ.ព. និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ៩:០០ ព្រឹក នាបន្ទប់ប្រជុំរបស់នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន មានបើកកិច្ចប្រជុំមួយជាមួយរវាងនាយកដ្ឋានសន្តិសុខ ប.គ.ព. និងនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីត្រួតពិនិត្យទៅលើសេចក្តីព្រាងរបាយការណ៍ចុងក្រោយស្តីពីការធ្វើសវនកម្ម នៅក្នុងនាយកដ្ឋានសន្តិសុខ ប.ព.គ. ។

នៅក្នុងរបាយការណ៍នេះ បានឆ្លុះបញ្ចាំងឲ្យឃើញនូវចំនុចខ្លាំង និងចំនុចខ្សោយនានាដែលមាននៅក្នុងប្រតិបត្តិការងារប្រចាំថ្ងៃរបស់នាយកដ្ឋាន ព្រមជាមួយនឹងសកម្មភាពការងារនានាដែលត្រូវសុីសង្វាក់គ្នាជាមួយនឹងអ្វីដែលមានចែងនៅក្នុងប្រកាសស្តីពីការរៀបចំនិងប្រព្រឹត្តទៅរបស់អង្គភាព ។ អនុសាសន៍នានាត្រូវបានដាក់ចេញ ស្របពេល ជាមួយនឹងការឯកភាពទទួលស្គាល់ពីកង្វៈខាតដើម្បីធ្វើការកែលំអរឲ្យកាន់តែប្រសើរឡើងនាពេលខាងមុខ។

កិច្ចប្រជុំបានបញ្ចប់នៅនាវេលាម៉ោង ៩:៣០នាទី នាថ្ងៃខែឆ្នាំដដែល ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវ ៕

Screenshot 2016-06-07 08.01.16

អំពី​សេវា​អគ្គនាយកដ្ឋាន​​បច្ចេកវិទ្យា​គមនាគមន៍​ និងព័ត៌មាន​


ទំព័រហ្វេសបុក

ព័ត៌មានចុងក្រោយ

អង្គភាព​ក្រោម​ឳវាទ​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍