លំហាត់ទំនាក់ទំនង ​អាស៊ាន-ជប៉ុន ប្រចាំឆ្នាំ២០១៦

កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ នាបន្ទប់ប្រជុំរបស់នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន មានរៀបចំនូវការធ្វើលំហាត់ទំនាក់ទំនងអាស៊ាន-ជប៉ុន ប្រចាំឆ្នាំ២០១៦ (Asean-Japan Communcation Check Excercise)  ដោយមានការចូលរួមតាមអនឡាញពីតំណាងក្រុមការងារសន្តិសុខប្រចាំប្រទេសទាំងអស់ក្នុងអាស៊ាន ជាមួយជប៉ុន។

ការធ្វើលំហាត់ទំនាក់ទំនងត្រូវបានដឹកនាំដោយ លោក តាន់ សុភ័ក្រ ប្រធានការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) នៃនាយកដ្ឋានសន្តិសុខ ប.គ.ព. និងចូលរួមសហការណ៍ពីការិយាល័យហេដ្ឋារចនាសម្ព័ន្ធគន្លឹះសាធារណៈ (PKI) ផងដែរ។

គោលបំណងនៃលំហាត់នេះ គឺដើម្បីថ្វើការត្រួតពិនិត្យទៅលើបញ្ហា ហើយនឹងដំណោះស្រាយដែលមាន ក្នុងបរិបទសហប្រតិបត្តិការគ្នាទៅវិញទៅមក និងធ្វើឲ្យប្រសើរឡើងនូវសន្តិសុខព័ត៌មាននៅក្នុងតំបន់អាស៊ាន និងជប៉ុន៕

Screenshot 2016-06-03 15.16.15

Screenshot 2016-06-03 15.17.33

 

អំពី​សេវា​អគ្គនាយកដ្ឋាន​​បច្ចេកវិទ្យា​គមនាគមន៍​ និងព័ត៌មាន​


ទំព័រហ្វេសបុក

ព័ត៌មានចុងក្រោយ

អង្គភាព​ក្រោម​ឳវាទ​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍