កម្មវិធីបញ្ជ្រាបការយល់ដឹងអំពីសន្តិសុខព័ត៌មាន ក្រោមប្រធានបទ “Career of Pentester and Incident Response”

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ នាបន្ទប់ប្រជុំរបស់នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន មានរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងអំពីសន្តិសុខ ព័ត៌មាន ក្រោមប្រធានបទ “Career of Pentester and Incident Reponse” ដែលមានការចូលរួមពីសំណាក់សិស្ស-និស្សិត និងបុគ្គលិកក្រុមហ៊ុនឯកជនប្រមាណជា ១៥រូប ។

គោលបំណងនៃកម្មវិធីនេះ គឺដើម្បីផ្តល់នូវចំណេះដឹងដល់អ្នកអាជីពការងារផ្នែកសន្តិសុខព័ត៌មាន ទាំងអស់ឲ្យមានការត្រៀមខ្លួន និងតម្រង់ទិសដៅនូវអ្វីដែលខ្លួនត្រូវ ចាប់យកការសិក្សា ដើម្បីបានក្លាយខ្លួនទៅជាអ្នកធ្វើតេស្តផ្នែកសន្តិសុខព័ត៌មានមួយប្រកបដោយវិជ្ជាជីវៈ ។ ជាមួយគ្នានោះផងដែរ ក៏មានការផ្តល់ជាចំណេះដឹងមូលដ្ឋាននៃការឆ្លើយតបទៅនឹងឧប្បទេវហេតុនៃសន្តិសុខព័ត៌មានផងដែរ។

កម្មវិធីនេះគឺជាផ្នែកមួយនៃយុទ្ធនាការបញ្ជ្រាបការយល់ដឹងទូទៅមួយ ដែលត្រូវបានដាក់ឈ្មោះថា “Safe Online Cambodia” ដែលរៀបចំដោយនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងគាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីម៉ោង ៨:៣០នាទីព្រឹក និងចប់នាវេលាម៉ោង ១០:៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ប្រកបដោយលទ្ធផលជាផ្លែផ្ការ និងទទួលបានការយកចិត្តទុកដាក់ចូលរួមជជែកពិភាក្សាយ៉ាងផុសផុលពីសំណាក់អ្នកចូលរួមទាំងអស់ ៕

Aware-ICTSec-01-1

Aware-ICTSec-01-2

Aware-ICTSec-01-3

អំពី​សេវា​អគ្គនាយកដ្ឋាន​​បច្ចេកវិទ្យា​គមនាគមន៍​ និងព័ត៌មាន​


ទំព័រហ្វេសបុក

ព័ត៌មានចុងក្រោយ

អង្គភាព​ក្រោម​ឳវាទ​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍