ព័ត៌មានសង្ខេបអំពី អ.គ.ព.

ចក្ខុវិស័យ

ចូលរួម​ជំរុញ​ការ​អភិវឌ្ឍ​សង្គម កំណើន​សេដ្ឋកិច្ច​ និង​ការកាត់បន្ថយភាពក្រីក្រ តាមរយៈ​ការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មានប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ។

បេសកកម្ម

អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បំពេញមុខងារជាសេនាធិការឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើបេសកកម្មរៀបចំ អនុវត្ត និងតាមដានការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាពអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងចូលរួមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ អនុតំបន់ តំបន់ សកលលោក និងអង្គការអន្តរជាតិលើការងារបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។

មុខងារភារកិច្ច   

អគ្គនាយកដ្ឋានបច្ចែកវិទ្យាគមនាគមន៏ និងព័ព៏មាន មានភារកិច្ចដូចតទៅ៖

  • រៀបចំ និងអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ ​​​​​ផែនការសកម្មភាពអភិវឌ្ឍវិស័យបច្ចែកវិទ្យាគមនាគមន៍ នឹង ព័ត៏មាន
  • រៀបចំលិខិតបទដ្ឋានគតិយុតលើវិស័យបច្ចែកវិទ្យាគមនាគមន៍ និង ព័ត៏​មាន។
  • ចូលរូមសហការលើការងារបច្ចែកវិទ្យាគមនាគមន៍ និង ព័ត៏មាន ក្នុងក្រប់ខណ្ឌនៃកិច្ចសហប្រតិបត្តិការអនុតំបន់ តំបន់ សកលោក និងអង្គការអន្តរជាតិ
  • ​​ចូលរួមរៀបចំ និងគ្រប់គ្រងប្រព័ន្ធសន្តិសុខព័ត៏មាន និងសុវត្ថិភាពបច្ចែកវិទ្យាគមនាគមន៍ និង ព័ត៏មាន
  • បង្កើតប្រព័ន្ធជូនដំណឹងជាមុនអំពីសន្តិសុខព័ត៏មាន
  • រៀបចំដាក់អោយដំណើការមជ្ឈមណ្ឌលជាតិទទូលបន្ទុកការងារសន្តិសុខបច្ចែកវិទ្យាគមនាគមន៍ និងព័ត៏មាន
  • ស្រាវជ្រាវនិងអភិវឌ្ឍបច្ចែកវិទ្យាថ្មីលើវិស័យបច្ចែកវិទ្យាគមនាគមន៍ និង ព័ត៏មាន
  • រៀបចំនិងអវិឌ្ឍសួនឧស្សាហកម្មវិស័យបច្ចែកវិទ្យាគមានគមន័ និងព័ត៏មាន
  • គ្រប់គ្រងផ្សព្វផ្សាយការប្រើប្រាស់កម្មវិធីកុំព្យូទ័រ​ និងមាតិការព័ត៏មានវិស័យបច្ចែកវិទ្យាគមានគមន័ និងព័ត៏មាន
  • អភិវឌ្ឍហេដ្ឋារនចាសម្ព័ន្ធរូបវិន្តចាំបាច និងកម្មវិធីកុំព្យូទ័រ
  • គ្រប់គ្រង និងអភិវឌ្ឍប្រពន្ធការងារនៃរដ្ឋាភិបាលអេឡិចត្រូនិច
  • គ្រប់គ្រង ប្រព័ន្ធវិដេអូនៃសន្និសឹទរបស់រដ្ឋាភិបាល
  • គ្រប់គ្រង់ប្រព័ន្ធ MIS និង website របស់ក្រសួង
  • អភិវឌ្ឍបច្ចែកវិទ្យាគមនាគមន៍ និងព័ត៏មានសំរាប់ជនបទ
  • ធ្វើរបាយការសកម្មភាពការងារជូនក្រសួង
  • អនុវត្តភារកិច្ចផ្សេងៗដែលក្រសួងប្រគល់អោយ

 

 

អំពី​សេវា​អគ្គនាយកដ្ឋាន​​បច្ចេកវិទ្យា​គមនាគមន៍​ និងព័ត៌មាន​


ទំព័រហ្វេសបុក

ព័ត៌មានចុងក្រោយ

អង្គភាព​ក្រោម​ឳវាទ​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍